ម្ចាស់ពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bayern Munich ត្រូវបានគេដឹងថា កំពុងតែធ្វើការពិចារណានិង ស្វែងរកជម្រើសមួយ សម្រាប់រដូវកាលក្រោយ ដែលមានន័យថា ក្លឹបនឹងអាចចរចានាំយកកីឡាករខ្សែការពារម្នាក់ មកចួលរួមក្លឹបនៅខែមករានេះ ប្រសិនលក្ខខណ្ឌទាំងអស់នឹងគ្រប់គ្រាន់។
The Goal បានអះអាងថា Bayern Munich គឺបានក្លាយទៅជាក្លឹបចុងក្រោយមួយ ដែលបានសុំធ្វើការចរចា ជាមួយនឹងតោខៀវ Chelsea ដើម្បីអាច ពិនិត្យមើលលទ្ធភាពក្នុងការដោះដូរ កីឡាករខ្សែការពារអាល្លឺម៉ង់ Antonio Rudiger ។
ក្រៅតែពីក្លឹប Bayern Munich ហើយនោះសូម្បីតែក្លឹបអ្នកមានបារាំង PSG និងក្លឹបអធិរាជសអេស្បាញ Real Madrid ក៏សុទ្ធតែបានបង្ហាញពីបំណង ចង់បាន Rudiger ផងដែរប៉ុន្តែនៅត្រូវរងចាំរហូតទៅ ដល់ស្ថានភាពចុងក្រោយ នៃកុងត្រាថ្មីរវាងកីឡាករ និងក្លឹបតោខៀវ Chelsea ជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី