កីឡា

Dybala ត្រៀមចុះកុងត្រាថ្មីរយៈពេលវែង ជាមួយនឹង Juventus

កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Dybala ទីបំផុតគឺបានបង្ហាញពី ការប្តេជ្ញាចិត្តរួចហើយអំពីអនាគត របស់គាត់ ក្នុងការបន្តរស់នៅ ជាមួយនឹងក្លឹប Juventus បន្ថែមទៀត ក្នុងរយៈពេលវែងហើយកំពុងស្ថិតនៅ ក្នុងដំណាក់កាល ចុងក្រោយនៃការចុះកុងត្រាថ្មី។

The Goal ជឿជាក់ថា Dybala នឹងសម្រេចចិត្តបនុ្តកុងត្រាថ្មីដែលមានរយៈពេលវែងជាមួយនឹង Juventus ខណៈដែលកីឡាកររូបនេះក៏នឹងអាចចាប់ផ្តើមធ្វើការពិភាក្សា ជាមួយនឹងក្លឹបថ្មីផងដែរនា ខែមករាខាងមុខនេះ។

ប្រធានផ្នែកកីឡារបស់ក្លឹបលោក Pavel Neveded បានបញ្ជាក់បែបនេះថា៖ពួកយើងបានដាក់ការងារ Dybala នៅចំកណ្តាលបេះដូងនៃគម្រោងរបស់យើងហើយពួកយើងនឹង ធ្វើឲ្យបានកុងត្រាថ្មីតាមដែលឆាប់បំផុតហើយ ដំណឹងដ៏ល្អនឹងផ្តល់ជូនសម្រាប់គ្រប់គ្នាហើយ យើងពីតជាមានទំនុកចិត្ត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top