កីឡា

ប្រភព​ច្បាស់​ការ​ថា​ Bale នឹង​ត្រលប់​មក​វិញ​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​

លោក​ Rob Page គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​វែលស៍​ទៅ​កាន់​សារព័ត៌មាន​​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Gareth Bale នឹង​អាច​ត្រលប់​មក​វិញ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខ​។

លោក​ Page បាន​និយាយ​ថា​៖” យើង​បាន​ទាក់ទង​ទៅ​ Bale រហូត​មក​ដើម្បី​ឲ្យ​ខាង​ក្រុម​គ្រូពេទ្យ​យើង​ពិនិត្យ​មើល​ថា​ របួស​របស់​គេ​ដល់​ណា​ហើយ​។ កម្រិត​ឈឺ​សាច់​ដុំ​​ជើង​ពី​ទី១ ដល់​ទី៤ គេ​ឈឺ​ក្បែរ​កម្រិត​ទី៤ឯណោះ​ “។

លោក​បាន​បន្ត​ថា​៖” របួស​នេះ​ធ្ងន់ធ្ងរ​ណាស់​ ហើយ​រដូវកាល​ប្រកួត​ក្រុម​ជម្រើសជាតិ​ជិត​មក​ដល់​ទៀត​ តែ​ចេះ​ហេង​គេ​កំពុង​ជា​សះ​ស្បើយ​បណ្ដើរ​ហើយ​ លឿន​ជាង​ការ​រំពឹង​ទុករបស់​យើង​។ យើង​អាច​ប្រាកដ​បាន​ហើយ​ថា​​ គេ​នឹង​ត្រលប់​មក​វិញ​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Bale មាន​របួស​សាច់​ដុំ​ជើង​ខាង​ស្ដាំ​នេះ​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២១​រហូត​មក​។ បើ​កីឡាករ​នេះ​នឹង​វិល​ត្រលប់​មក​វិញ​ដូច​ការ​រំពឹង​ទុក​ កីឡាករ​នេះ​នឹង​អាច​ចូល​ជួយ​ក្រុម​ជម្រើស​ជាតិ​វែលស៍​ តទល់នឹង​ក្រុម​ជម្រើស​ជាតិ​បេឡារូស​ ក្នុង​ប្រកួត​ World Cup វគ្គជម្រុះ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខ​៕

ប្រភព៖ http://sabay

Most Popular

To Top