កីឡា

Newcastle រកបានម្ចាស់ក្លឹបថ្មី ជាផ្លូវការ ក្រោយកុងត្រា តម្លៃ៣០០លានផោន

ក្លឹបអង់គ្លេស ប្រវត្តិខ្លាំង ពីអតីតកាល Newcastle ទីបំផុត គឺអាចស្វែង រកប្រធានក្លឹបថ្មី ហើយដើម្បីអាចត្រឡប់ ទៅកាន់ការប្រកួតប្រជែង លំដាប់កំពូលវិញ ទាំងក្នុងលីគ និងក្នុងតំបន់ជាមួយ នឹងទឹកប្រាក់ទិញលក់ ក្នុងតម្លៃដ៏ច្រើនសន្ធឹកមួយ ។

កុងត្រាដែលមានទំហំ ប្រមាណជា៣០០លានផោន ត្រូវបានធ្វើឡើង រវាងក្លឹប Newcastle ជាមួយនឹង ម្ចាស់ក្លឹបថ្មី ដែលមានប្រភពមកពីអារ៉ាប៊ីសាអូឌីត ក្រោយការដឹកនាំ របស់លោក Mike Ashley និងក្រុមហ៊ុន របស់គាត់រយៈពេលជាង១៤ឆ្នាំមកហើយនោះ ។

ការដោះដូរ ប្រធានក្លឹបថ្មីនេះ ត្រូវបានទទួលការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងកីឡាករផងដែរ ពីព្រោះគេជឿជាក់ថា ប្រធានក្លឹបជាជនជាតិអារ៉ាប់ នឹងសំបូរ ទៅដោយធនធាន សម្រាប់ចាយទិញ យកគ្រូបង្វឹកនិងកីឡាករកំពូល មកចូលរួមក្លឹបនាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top