ស្រីស្អាត Wanda Nara បានប្រកាសចែកផ្លូវ ជាមួយខ្សែប្រយុទ្ធ Mauro Icardi ក្រោយពីនាងរកឃើញថា កីឡាករលេងនៅក្លឹប PSG រូបនេះបានលួចទៅទាក់ទង ជាមួយស្រីខាងក្រៅ។

ក្រោយពីដឹងថា ប្រពន្ធចង់លែងខ្លួននេះហើយ Icardi មិនខ្វល់អ្វីទាំងអស់ ក្រៅពីតាមលួងប្រពន្ធ ដើម្បីបានត្រូវគ្នាវិញ ដោយចោលទាំងការហ្វឹកហាត់ និងការប្រកួតនៅ UEFA Champions League របស់ក្លឹប PSG ក៏ដោយ។ រហូតដល់ម្សិលមិញនេះ មានដំណឹងថាពួកគេទាំងពីរ បានត្រូវចិត្តគ្នាវិញទៅហើយ។

ប្ដីប្រពន្ធមួយគូដែលបានឆ្លងកាត់ រឿងជាច្រើនខាងលើនេះ មិនអាចចោលគ្នាបានឡើយ ក៏ព្រោះថា Wanda ជានារីម្នាក់ដែលពូកែផ្គាប់ចិត្តប្ដីខ្លាំងណាស់។ ស្រីស្អាតចេះច្រើនជំនាញរូបនេះ តែងតែងើបធ្វើម្ហូប ឱ្យគូស្នេហ៍ជារៀងរាល់ថ្ងៃ ជាមួយសាំវិចសាច់គោ និងមានបង្អែមលាងមាត់ថែមទៀត។ ដោយនាងអះអាងថា ការញ៉ាំបែបនេះ នឹងធ្វើឱ្យប្ដីខ្លាំង ទាំងលើទីលាននិងលើគ្រែផង។

ប្រភពខ្លះទៀតបានបញ្ជាក់ថា Wanda នេះទៀតសោត តែងតែជួយដោះទុក្ខស្វាមី ជារៀងរាល់យប់ ដោយក្បាច់ Orl S*។ ដោយមានអ្នកជិតស្និទ្ធខ្លះថា ដៃគូស្នេហា១គូនេះ ពេលខ្លះ១ថ្ងៃអាច ដល់១២ដងក៏មានដែរ៕ Source: Sabay
