តារាឆ្នើមអេហ្ស៊ីបកីឡាករ Mo Salah យប់មិញនេះ បានបំពេញទំរង់យ៉ាងល្អឥតខ្ជោះ ក្នុងការប្រកួតប៉ះនឹងក្រុមម្ចាស់ផ្ទះ បិសាចក្រហម Man UTD ដោយអាចរកបានដល់ទៅ ៥គ្រាប់ មិនឲ្យតដៃរួចឡើយ ដល់ចប់ការប្រកួត។
Salah អាចស៊ុតបានដល់ទៅ៣គ្រាប់ម្នាក់ឯង ហើយព្រមទាំងបានបំបែកកំណត់ត្រាចាស់ របស់កីឡាករ Didier Drogba ផងដែរជាកីឡាករអាហ្វ្រិក ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ នៅលីគកំពូលរបស់អង់គ្លេស Premier League។
ក្រោយការប្រកួតយប់មិញនេះ Salah បានរកគ្រាប់បាល់សរុប នៅអង់គ្លេស១០៧គ្រាប់ ពោលគឺលើសចំនួនដែលអតីត ខ្សែប្រយុទ្ធឆ្នើមតោខៀវ Chelsea លោក Didier Drogba រកបានត្រឹមតែ១០៤គ្រាប់៕ ប្រែសម្រួល៖ស៊ុនលី