អតីតកីឡាករឆ្នើម របស់ក្រុមជម្រើសជាតិ Toni Kross ដែលបច្ចុប្បន្នកំពុង បន្តលេងឲ្យក្លឹបយក្ស អេស្បាញ Real Madrid នោះកំពុងក្លាយទៅ ជាគោលដៅថ្មីមួយ របស់ក្លឹបមហាសេដ្ឋីថ្មី របស់អង់គ្លេស Newcastle នៅក្នុងផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង សាងសង់ក្រុមថ្មី ដើម្បីប្រកួតប្រជែង នឹងពានរង្វាន់ធំៗរបស់អ៊ឺរ៉ុប ។
ក្លឹបថ្មីក្រោមការដឹកនាំ របស់ប្រធានក្លឹបជាកំពូលសេដ្ឋី របស់អារ៉ាប់មួយនេះត្រូវបាន The Goal ចេញផ្សាយថា បានឈាន ទៅដល់ដំណាក់កាលទី១ នៃការចរចាគ្នាមកហើយជា មួយនឹងភ្នាក់ងារ របស់កីឡាករ Kross ហើយកំពុងរងចាំការ សម្រេចចិត្ត របស់ភាគីទាំងសងខាង ដើម្បីឈានទៅដល់ជំហ៊ានទី២ ។
គួរឲ្យដឹងដែរថា ប្រភពដដែលបានឲ្យដឹង ទៀតដែរថា Newcastle នឹងហ៊ានចំណាយប្រាក់ ប្រហែលជា៣០លានអ៊ឺរ៉ូ ឬប្រមាណជា២៥លានផោន ដើម្បីកីឡាករវ័យ៣១ឆ្នាំរូបនេះ ដែលមកដល់រដូវកាលនេះ គាត់អាចបង្ហាញខ្លួនឲ្យ Real Madrid បានតែ៤ដងប៉ុណ្ណោះ ដោយសារតែបញ្ហារបួស ៕
ប្រែសម្រួល៖ស៊ុនលី