កីឡា

Spurs គ្រប់គ្រងបាល់ បានទៅដល់ ជិត៦០ភាគរយ តែបាត់៣គ្រាប់ ទៅឲ្យភ្ញៀវ Man UTD

ក្រោយបរាជ័យធ្ងន់ធ្ងរ នៅក្នុងទឺកដី Old Trafford របស់ខ្លួនហើយនោះ បិសាចក្រហម Man UTD កាលពីយប់មិញនេះ បានចូលទៅលបឆ្មក់ យកបាន៣ពិន្ទុពេញដៃ មកវិញពីក្រុមម្ចាស់ ផ្ទះមាន់ខ្នាយមាស Spurs ក្នុងលទ្ធផល ដល់ទៅ៣ទល់នឹង០។

វាបានជួយឲ្យសំពាធ ត្រូវបានធូរស្រាលបន្តិច ចំពោះគ្រូបង្វឹកលោក Ole Solskjare និងក្រុមការងារ ខណៈដែល៣គ្រាប់នោះបាន កើតឡើងដោយខ្សែប្រយុទ្ធ ទាំងបីនាក់តែម្តងគឺនាទីទី៣៩ ដោយ CR7 មួយគ្រាប់ ទៀតនៅនាទីទី៦៤ ដោយកីឡាករ Cavani និងគ្រាប់បាល់ទី៣ ដោយកីឡាករ Rashford ។

ម្ចាស់ផ្ទះ Spurs មិនអាចធ្វើអ្វីបាននោះទេ សូម្បីតែ១គ្រាប់ ទោះបីជាអាចគ្រប់គ្រងបាល់ បានរហូតទៅដល់៥៨ភាគរយក្តី ហើយលើសពីនោះស៊ុត ចេញបានតែ៦ដង ប៉ុន្តែមិនចំគោលដៅសោះឡើយ ។ សរុបលទ្ធផលសប្តាហ៍នេះ ក្រុម Spurs បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៨ មាន១៥ពិន្ទុ ខណៈដែល Man UTD ឡើងមក៥ស្ទួន ជាមួយនឹង Arsenal និង West Ham មាន១៧ ពិន្ទុដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top