កីឡា

អត្តពលិក ហាប់គីដូ៥គ្រឿង នៃកីឡាយុទ្ធសិល្ប៍ ដណ្ដើមពានរង្វាន់ សម្ដេច ក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២១

ភ្នំពេញ ៖ ចំណាប់អារម្មណ៍ របស់លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូ អំពីការចូលរួម សម្ដែងក្នុងកម្មវិធី កីឡាយុទ្ធសិល្ប៍ ដណ្ដើមពានរង្វាន់ សម្ដេច ក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២១ បន្ទាប់សហព័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ចូនកីឡាករ-កីឡាការិនីប្រកួត និងដណ្តើមមេដាយ ចំនួន៥គ្រឿងទៀតផង ។

លោក គង់ ចាន់ធីណា បានមានប្រសាសន៍ថា ដោយបានការអនុញ្ញាតពីលោក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ ឲ្យចូលរួមសម្តែងកីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្ដើមពានរង្វាន់ សម្ដេច ក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២១ មានចំនួន៨នាក់ ក្នុងកីឡាករ៦នាក់ និងកីឡាការិនី២នាក់ លោកគ្រូធំ ព្រមទាំងលោក២នាក់ទៀត ។

លោកបានបន្តថា ក្នុងសម្តែងនេះមានច្រើនប្រភេទទៅតាមវិញ្ញាសានីមួយៗ រួមទំាងស្នៀតទាត់ វាយដំឥដ្ឋ លោតទាត់ និងជាការសម្តែង លោកគ្រូធំ ។ ទោះបីយើងមាន ពេលរយៈខ្លីក៏ដោយ ក៏ទទួលបានចំណាត់ថ្នាក់ល្អបង្គួរ ដូចជាទទួលបានមេដាយ មាស២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១ គ្រឿង ៕ដោយ៖លី ភីលីព

Most Popular

To Top