កីឡា

Tuchel បារម្ភអំពីបញ្ហា សុខភាព របស់កីឡាករ អាមេរិក Pulisic

គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomoas Tuchel នៅសប្តាហ៍នេះ បានធ្វើការសារភាពថា គាត់កំពុងមានក្តីបារម្ភ យ៉ាងខ្លាំង ចំពោះបញ្ហាសុខភាពរាង្គកាយ របស់កីឡាករអាមេរិក Christian Pulisic ហើយក៏បានអំពាវនាវ ឲ្យគ្រូជម្រើសជាតិ អាមេរិក លោក Gregg Berhalter ដើម្បីកុំឲ្យប្រើប្រាស់ កីឡាកររូបនេះច្រើនពេក ក្នុងការប្រកួត សម្រាប់ក្រុមអាមេរិក នាពេលខាងមុខនេះ។

លោក Tuchel បាននិយាយថាកីឡាករ Pulisic ពេលនេះកំពុងបន្ត មានភាពឈឺចាប់ នៅឡើយ ក្នុងដំណើរការវិលត្រឡប់ មករកសុខភាពជាប្រក្រតី ឡើងវិញ បន្ទាប់ពីបានសម្រាកព្យាបាល របួសកជើងអស់មួយរយៈមកហើយនោះ គិតចាប់តាំងតែពីខែសីហា។

ប្រធានក្រុមជម្រើសជាតិ អាមេរិកកីឡាករ Pulisic រូបនេះបានត្រឡប់មកវិញ ក្នុងការបង្ហាញខ្លួនឲ្យ Chelsea យកឈ្នះលើក្រុម Malmo ក្នុងក្របខណ្ឌ Champions League និងការប្រកួត ក្នុងលីគប៉ះនឹង ក្រុម Burnley បានត្រឹមស្មើកាលពីចុង សប្តាហ៍កន្លង មកប៉ុន្តែកំពុងធ្វើដំណើរទៅជួយ ដល់ក្រុមជម្រើសជាតិ ប្រកួតប៉ះនឹងក្រុម Mexico និងក្រុម Jamaicaផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top