កីឡា

Man Utd ទាក់ទង​អតីត​គ្រូ Barca ​ម្នាក់​ ឲ្យ​​មក​​ដឹក​នាំ​បណ្ដោះអាសន្ន

Manchester United បាន​ទាក់ទង​អតីត​​​អ្នក​ចាត់​ការ​ ​របស់ Barcelona លោក Ernesto Valverde ដើម្បី​​មក​កាន់​តំណែង​​ធ្វើ​ជា​គ្រូ​បណ្ដោះ​អាសន្ន។

លោក Valverde គឺ​​ជា​បេក្ខភាព​មួយ​ ដែល​គេ​មើល​ឃើញ​ខ្ពស់ ​អាច​មក​ដឹក​នាំ United រហូត​ដល់​ចប់​រដូវ​កាល មុន​ពេល​ក្លឹប​តែងតាំង ​អ្នក​ចាត់​ការ​អចិន្ត្រៃយ៍​​ម្នាក់។ ក្លឹប​បិសាច​ក្រហម ​​កំពុង​ព្យាយាម​ស្វែង​រក ​គ្រូ​បណ្ដោះអាសន្ន​ ដើម្បី​មក​ជំនួស​កន្លែង​លោក Ole Gunnar Solskjaer។

មាន​ពាក្យ​លេច​ឮ​ជា​ច្រើន​ថា លោក Mauricio Pochettino មិន​សប្បាយ​ចិត្ត​នៅ Paris St-Germain ហើយ​បើក​ចិត្ត​ចង់​មក​ដឹក​នាំ​នៅ United។ យ៉ាងណាមិញ កាល​ពី​ម្សិលមិញ​ អតីត​អ្នក​ចាត់​ការ​របស់ Spurs បាន​ចេញ​មក​និយាយ​​ឆ្លើយ​តប​ថា លោក​រីករាយ​នៅ PSG ហើយ​មិន​ខ្វល់ខ្វាយ​​ អំពី​ការ​ទាក់ទង​ឲ្យ​ទៅ​ធ្វើ​ការ​នៅ United ឡើយ។

លោក Valverde ជា​​គ្រូ​មាន​បទពិសោធន៍ ធ្លាប់​ដឹក​នាំ Barcelona កាល​ពី​ឆ្នាំ​២០១៧ ដោយ​ជួយ​ក្រុម​ឈ្នះ​ពាន La Liga, Copa del Rey និង Spanish Super Cup មុន​ពេល​ត្រូវ​បណ្ដេញ​ចេញ​នៅ​ឆ្នាំ​២០២០។ United ក្រោម​ការ​មើល​ការ​ខុសត្រូវ​ ពី​លោក Michael Carrick បាន​ដឹក​នាំ​ក្រុម​យក​ឈ្នះ Villarreal ២-០​ នៅ​ពាន​រង្វាន់ UCL៕ Source: Sabay

Most Popular

To Top