កីឡា

Carrick ត្រៀមខ្លួនបន្តធ្វើការ ជាធម្មតា ជាមួយនឹងគ្រូបង្វឹកថ្មី

គិតមកត្រឹមពេលនេះ អតីតកីឡាករខ្សែបម្រើ ឆ្នើមរបស់ក្លឹប លោក Michael Carrick ដែលធ្លាប់បានបំពេញ តំណែងជា
ជំនួយការគ្រូបង្វឹក របស់ក្លឹបក្រោមការដឹកនាំ របស់លោក Ole Solskjare នោះកំពុងបានបន្តដឹកនាំក្រុម ក្នុងនាមជាគ្រូបង្វឹក
បណ្តោះអាសន្ន ។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា បុរសជនជាតិ អង់គ្លេសរូបនេះ នឹងបន្តការងារនេះ រហូតដល់ពេល ដែលក្លឹបអាច រកបានគ្រូបង្វឹកថ្មីដ៏សាកសមម្នាក់ហើយគាត់ក៏នឹងមានបំណងចង់បន្តការងារ ជាជំនួយការគ្រូបង្វឹកដដែលផងដែរ ។

នៅមិនទាន់មានការប្រកាស ជាផ្លូវការអំពីកិច្ចពិភាក្សាណាមួយ ជាមួយនឹងគ្រូបង្វឹកថ្មីក្តី ប៉ុន្តែគេជឿជាក់ថា បេក្ខភាពដែលអទិភាពបំផុត នៅពេលនេះគឺគ្រូបង្វឹករបស់ក្លឹប PSG លោក Mauricio Pochettino និងអតីតគ្រូបង្វឹក Real madrid លោក Zinedine Zidane ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top