កីឡា

Bayern Munich ដាក់ផែនការ ចាយលុយកញ្ចប់ បំបែកកំណត់ត្រា ដើម្បី Pedri របស់ Barcelona

ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបាន The Goal ចេញផ្សាយថានឹងដាក់ផែនការដ៏ធំមួយ ក្នុងការចំណាយលុយ ដល់ទៅជាង៨០លានអ៊ឺរ៉ូ ដែលស្មើទៅនឹងទំហំ ដែលខ្លួនធ្លាប់បានចំណាយ ទៅលើកីឡាករ Lucas Hernandez នាពេលកន្លងមក ដើម្បីអាចនាំយក កីឡាករឆ្នើមវ័យក្មេងម្នាក់ មករួមក្លឹបបាន។

ប្រភពដដែលព្រមទាំង AS ផងបានរាយការណ៍ថា Bayern Munich បានកំពុងចាប់ផ្តើមព្យាយាម ក្នុងការចុះកុងត្រា នាំយកកីឡាករឆ្នើម វ័យក្មេងរបស់ក្លឹប Barcelona ដែលមានឈ្មោះថា Pedri និងត្រៀមខ្លួន ដើម្បីបំបែកកំណត់ត្រា របស់ក្លឹបធ្វើឲ្យកីឡាកររូបនេះ ក្លាយជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបតែម្តង។

មកដល់ពេលនេះក្លឹបគឺបានទំនាក់ទំនង និងបានបង្ហាញពីការ ប្តេជ្ញាចិត្តរួចរាល់ហើយ ទៅកាន់ភ្នាក់ងារតំណាង របស់កីឡាករអេស្បាញរូបនេះ ហើយជឿជាក់ថាកិច្ចការងារចរចាគ្នាជាផ្លូវការ នឹងអាចចាប់ផ្តើមធ្វើឡើង នាខែមករាខាងមុខនេះ ទោះបីជាដឹងហើយថាកីឡាករផ្ទាល់ កំពុងមានក្តីសុខខ្លាំងជាមួយនឹង Barcelona ក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top