កីឡា

Newcastle នៅតែចិញ្ចឹមចិត្តចង់បាន Vlahovic ទោះតម្លៃខ្លួនថ្លៃកប់ក្តោងក្តី

កីឡាករខ្សែប្រយុទ្ធ Dusan Vlahovic មកដល់ពេលនេះ មិនត្រឹមតែជាចំណាប់អារម្មណ៍ របស់ក្លឹបធំៗនោះទេសូម្បីតែ Juvenuts និង Newcastle ក្តីកំពុងតែមិនបានស្ងប់អារម្មណ៍ឡើយ តាមដណ្តើមគ្នាយកហត្ថលេខា របស់កីឡាកររូបនេះ។

យោងតាមការចេញផ្សាយរបស់ Corriere Fiorentino បានឲ្យដឹងថាទោះបីជា បានដឹងហើយថា កីឡាករខ្សែប្រយុទ្ធរូបនេះ នឹងមានតម្លៃខ្លួនដែលក្លឹប Fiorentina បានទាមទារដល់ទៅ៨០លានអ៊ឺរ៉ូក្តី ប៉ុន្តែក្លឹបនៅមិនទាន់ងាក ទៅរកគោលដៅថ្មីនៅឡើយ។

ដោយឡែក Juventus វិញក៏មិនទាន់អស់ចិត្តនៅឡើយដែរ ដោយគិតថាខ្លួន គឺជាក្លឹបធំហើយសង្ឃឹមថា នឹងអាចធ្វើការចរចានាំយក Vlahovic មកកាន់ទឹកដី Turin ឲ្យបាននាខាងមករានេះប៉ុន្តែ Newcastle ដែលជាក្លឹបកំពូលមហាសេដ្ឋីអារ៉ាប់នោះ ក៏នឹងមិនអនុញ្ញាតិឲ្យមាន ការចុះកិច្ចព្រមព្រៀងនេះស្រួលៗឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top