កីឡា

ក្លឹបនៅអង់គ្លេស ក្លឹប៣តាម Camara ខណៈ AC Milan កំពុងតាម Lacazette

តារាឆ្នើមរបស់ក្លឹប Olympiacos កីឡាករ Aguibou Camara កំពុងត្រូវបានតាមចែចងដោយក្លឹប នៅអង់គ្លេសចំនួន ៣ដូចជា Liverpool, Leicester City និង ក្លឹប Newcastle ទោះបីជាបានដឹងហើយថា ក្លឹបនៅប្រទេសក្រិកមួយនេះ នឹងទាមទារតម្លៃខ្លួន កីឡាករវ័យ២០ឆ្នាំរូបនេះ ប្រមាណជា២០លានផោន។

ដោយឡែកនៅអ៊ិតាលី វិញក្លឹបយក្ស AC Milan ឯណោះវិញ គឺត្រូវបានគេជឿជាក់ថា បានចូលរួមប្រកួតប្រជែង ជាមួយនឹង ក្លឹបផ្សេងទៀត ដើម្បីអាចនាំយកកីឡាករ ខ្សែប្រយុទ្ធបារាំង Alexsandre Lacazette មកចូលរួមក្លឹបនាពេលខាងមុខ ។

គួរឲ្យដឹងដែរថាក្លឹប AT Madrid, Barcelona និង Newcastle សុទ្ធតែជាក្លឹបដែលបានបង្ហាញ ចំណាប់អារម្មណ៍ ចំពោះកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Arsenal រូបនេះហើយសង្ឃឹមថា នឹងអាចធ្វើឡើងនៅរដូវក្តៅ ខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top