ម្ចាសផ្ទះតោខៀវ Chelsea មិនអាចធ្វើអ្វីបិសាចក្រហម Man UTD ឡើយដោយបញ្ចប់ការប្រកួត៩០នាទីបានត្រឹមស្មើ១គ្រាប់ដូចគ្នា
ទោះបីជាបានគ្រប់គ្រងបាល់រហូតទៅដល់៦៦ ភាគរយក្តី។
ម្ចាស់ផ្ទះស៊ុតចេញបានរហូតទៅដល់២៤ដងនិងចំគោលដៅ៦ដងខណៈដែល Man UTD ស៊ុតចេញបានតែ៣ដង និងចំគោលដៅ២ដងហើយ ក៏បំបែកពងមាន់បានតាំងតែពីនាទីទី៥០ដោយកីឡាករ Jadon Sancho តែបានប្រហែលជា១៩នាទី Chelsea ក៏បានទទួលបាន១១ម៉ែត្រ មកវិញតាមស្មើរហូតបញ្ចប់ការប្រកួត។

គិតមកត្រឹមសប្តាហ៍នេះតោខៀវ Chelsea អាចបន្តឈរនៅតំណែងកំពូលតារាលីគអង់គ្លេសដដែលដោយមាន៣០ពិន្ទុឈរពីលើក្រុមលេខ២មេឃខៀវ Man City តែមួយពិន្ទុប៉ុណ្ណោះហើយបិសាចក្រហម Man UTD នៅស្ថិតលេខរៀងទី៨នៅឡើយមាន១៨ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី
