គ្រូបង្វឹកថ្មីរបស់ក្លឹបបិសាចក្រហម Man UTD លោក Ralf Rangnick នៅមិនទាន់អាចធ្វើការដឹកនាំក្រុមបានជាលើកដំបូងនៅឡើយទោះបីជាបានប្រកាស ជាផ្លូវការទៅហើយក្តីប៉ុន្តែព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធ ទៅនឹងការដោះដូរកីឡាករគឺមានកាន់តែច្រើនឡើង។
ក្នុងចំណោមព័ត៌មានជាច្រើនក្នុងនោះ បើយោងតាមការចេញផ្សាយរបស់ The Bild បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD នឹងផ្តល់ជាទឹកប្រាក់រង្វាន់ដល់ទៅ ១០លានអ៊ឺរ៉ូជូនគ្រូបង្វឹក អាល្លឺម៉ង់រូបនេះភ្លាមប្រសិនបើគាត់អាច ទាក់ចិត្តនាំយកកីឡាករ Erling Haaland មកកាន់ទឹកដី Old Trafford បាននោះ។
គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Borussia Dortmund កីឡាករ Haaland រូបនេះក៏ធ្លាប់មានប្រវត្តិធ្វើការជាមួយនឹងលោក Rangnick ខ្លះដែរ ពេលកំពុងមានកុងត្រាជាមួយនឹងក្លឹប RB Salzburg ដោយគ្រានោះលោកគឺជាអ្នកគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លឹប៕
ប្រែសម្រួល៖ស៊ុនលី