យោងតាមអ្នកជំនាញ បាល់ទាត់លោក Fabrizio Romano និងត្រូវបានយកមកចេញផ្សាយ ដោយ The Goal
បានសរសេរថាក្លឹបយក្សអេស្បាញ Barcelona និងតោខៀវ Chelsea របស់អង់គ្លេស បានដាក់សំណើរដូចគ្នាដើម្បី
សុំចរចាកីឡាករ Andreas Christensen ក្នុងលក្ខខណ្ឌឥតមានតម្លៃខ្លួន នៅចុងរដូវកាលនេះហើយ។
កីឡាករខ្សែការពារជនជាតិដាណឺម៉ាករូបនេះ គិតមកដល់ពេលនេះក្រៅតែពីមិនទាន់អាច បានបន្តកុងត្រាថ្មីជាមួយនឹង
Stamford Bridge ប៉ុណ្ណោះទេថែមទាំងអាចមានសិទ្ធក្នុងការចុះកុងត្រាជាមុន ជាមួយនឹងក្លឹបដទៃផងដែរក្នុងលក្ខខណ្ឌ
មិនមានតម្លៃខ្លួនឡើយ ចាប់ពីខែក្រោយ។

ទោះបីជាយ៉ាងណាក្តីក្លឹបទាំងពីរនៅតែមានការព្រួយបារម្ភថា កីឡាកររូបនេះនឹងអាចនឹងបន្តកុងត្រាថ្មីជាមួយនឹង Chelsea ខណៈ
ដែលកុងត្រារបស់ពួកគេបានត្រៀមរួច ទៅហើយនៅលើតុសម្រាប់កីឡាកររូបនេះចុះហត្ថលេខា៕
ប្រែសម្រួល៖ស៊ុនលី
