ទីក្រុងឡុង៖តុលាការបានបើកសវនាការកាត់ទោសលោក Thorbjorn Olesen ជាកីឡាករវាយកូនហ្គោលអាជីពជនជាតិដាណឺម៉ាកដែលជាម្ចាស់ជើងឯក Ryder Cup ពីបទបានចាប់ និងអង្អែលសុដន់របស់ស្ត្រីម្នាក់ ហើយបានបត់ជើងតូចតាមច្រកផ្លូវអំឡុងពេលហោះហើររបស់ក្រុមហ៊ុន British Airways កាលឆ្នាំ ២០១៩ យោងតាមការចេញផ្សាយពីគេហទំព័រ BBC។
កីឡាករវាយកូនហ្គោលជនជាតិដាណឺម៉ាកអាយុ ៣១ ឆ្នាំក៏ត្រូវបានចោទប្រកាន់ពីបទស្រវឹង និងរំខាន និងជេរ សមាជិកនាវិកក្នុងកាប៊ីន។ លោក Olesen បានបដិសេធចំពោះការរំលោភផ្លូវភេទលើស្ត្រី ស្រវឹងនៅលើយន្តហោះ និងការរំលោភបំពានដោយការវាយដំស្ត្រីទី២ ចំណែកការកាត់ក្តីរបស់លោកបានចាប់ផ្តើមនៅតុលាការ Aldersgate House Nightingale ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ។
លោក Olesen កំពុងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ World Golf Championships-FedEx St Jude Invitational ក្នុងទីក្រុង Memphis មុនពេលឡើងយន្តហោះពី Nashville ទៅ Heathrow នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ។
គណៈវិនិច្ឆ័យត្រូវបានគេប្រាប់ថា លោក Olesen មិនមានការចងចាំអំពីអាកប្បកិរិយារបស់លោកនៅលើយន្តហោះបន្ទាប់ពីផឹកស្រា និងលេបថ្នាំងងុយគេង។ សេចក្តីថ្លែងការណ៍របស់សាក្សីដែលបានអានទៅតុលាការស្តាប់ដោយ ស្ត្រីថា Olesen ត្រូវបានគេចោទប្រកាន់ថា បានរំលោភផ្លូវភេទបាននិយាយថា លោកមិនស្ថិតស្ថេរនៅលើជើងរបស់លោក។
នាងបាននិយាយថា លោកចាប់ដៃខ្ញុំថើប នាងមិនព្រមទេ លោកយកក្បាលមកញាត់ត្រង់ក ខ្ញុំគិតថា លោកមិនដឹងច្បាស់ថា លោកកំពុងធ្វើអ្វីទេ។ ខ្ញុំមានការប្រយ័ត្នប្រយែងចំពោះអាកប្បកិរិយារបស់លោក ដោយសារលោកខឹងនឹងសមាជិកនាវិក។ លោកយកដៃស្តាំរបស់លោកជុំវិញខ្នងរបស់ខ្ញុំ បន្ទាប់មកលោកបានចាប់សុដន់របស់ខ្ញុំ ហើយរំកិលដៃរបស់លោកមកលើសុដន់ខាងស្តាំរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍តក់ស្លុត។
សមាជិកម្នាក់នៃក្រុមនាវិកកាប៊ីនបាននិយាយថា Olesen ហាក់ដូចជាមានការស្រវឹងខ្លាំង ហើយមិនអាចគ្រប់គ្រងខ្លួនលោកទាំងស្រុងបាន។ ម្នាក់ទៀតបាននិយាយថា នាងមិនដែលជួបប្រទះអាកប្បកិរិយាអាក្រក់បែបនេះនៅលើយន្តហោះទេក្នុងរយៈពេល ២៧ ឆ្នាំនៃការបម្រើ៕