កីឡា

លោក វ៉ាត់ ចំរើន ជំរុញ និងលើកទឹកចិត្ត ឲ្យស្ត្រីចូលរួម ក្នុងសកម្មភាពកីឡា ឲ្យបានច្រើន ដូចបុរសនាពេលបច្ចុប្បន្ន

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានរៀបចំសិក្ខាសាលា ស្តីពីការអប់រំអូឡាំពិក និងសមភាពស្ត្រី ក្នុងវិស័យកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការ របស់ខ្លួន ដោយមានការចូលរួមសិស្សានុសិស្ស ជានារីជាច្រើននាក់ ក្នុងឳកាសនេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងវិរកីឡាការិនី តេក្វាន់ដូ WT អ្នកនាង ស៊ន ស៊ីវម៉ី ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការមានប្រសាសន៍ថា យើងតែងតែលើកទឹកចិត្ត ដល់ចលនាស្ត្រី ក្នុងកីឡា ឲ្យបានច្រើន ជាពិសេស គឺការផ្ទេរចំណេះដឹង ទាក់ទង នឹងបំណិនជីវិត ឲ្យស្ត្រីឲ្យមានភាពក្លាហាន និងចូលរួមក្នុងកីឡា ដោយស្ត្រីគឺជាផ្នែកសំខាន់ មិនអាចខ្វះបានដូចបុរសដែរ ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជំរុញឲ្យគណៈកម្មាធិការជាតិ អូឡាំពិក នៃប្រទេសនីមួយៗ ជុំវិញពិភពលោក ធ្វើឲ្យមានសមភាពស្ត្រី ដូចបុរសដែរ ជាពិសេសគោល ការណ៍អូឡាំពិកអន្តរជាតិបំផុស ឲ្យមានស្ត្រីដឹកនាំ ក្នុងវិស័យកីឡា ត្រូវបានបង្កើនឲ្យបាន ៣០ភាគរយចាប់តាំងពីឆ្នាំ២០២០ មក ប៉ុន្តែការចូលរួមរបស់ស្រ្តី នៅក្នុងកីឡា គឺត្រូវបានបំផុសឲ្យចូលរួមមានចំនួនដូចគ្នា នឹងបុរសដែរ ។

លោកបានបន្តថា ដោយសារតែបច្ចុប្បន្នការ បើកទូលាយ ដល់ស្ត្រីក្នុងការចូលរួមក្នុងកីឡា កាន់តែទូលំទូលាយ និងសារសំខាន់របស់ស្ត្រី ក្នុងកីឡានោះហើយ ទើបគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តែងតែរៀបចំការបញ្រ្ជាបការ ផ្សព្វផ្សាយ ចលនាអូឡាំពិកដល់ស្ត្រី ដើម្បីឲ្យពួគគាត់បានស្វែងយល់ពីសិទ្ធិ ក្នុងការចូលរួមកីឡា ។ ជាមួយគ្នានោះ ខ្ញុំបានលើកទឹកចិ ត្តដល់ស្ត្រី ឲ្យយល់ដឹង និងកសាងជីវិត របស់ពួកគាត់ឲ្យមាន គុណភាពតាមរយៈវិស័យកីឡា តាមរយៈការពង្រឹងចិត្តសាស្ត្រកីឡា ដើម្បីជួយជំរុញឲ្យស្ត្រីមានភាពក្លាហាន ក្នុងការផ្លាស់ប្តូរជីវិតរបស់គាត់ ។

ដើម្បីស្រួបទាញកម្លាំង យុវជន សិស្ស-និស្សិតចូលរួមគាំទ្រ ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កាន់តែអស្ចារ្យទៀតនោះ គឺថាយើងនឹងអាចស្នើសុំ រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្យាវិស្សមកាល នៃការសិក្សា ចន្លោះការប្រកួត SEA GAMES ២០២៣ លើកទី៣២ ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីស្រួបយកការគាំទ្របន្ថែមដល់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ។

មួយផ្នែកទៀត គឺជាផ្តល់ឱកាសឲ្យយុវជន សិស្ស-និស្សិតបានទទួលយកនូវបទពិសោធ នៃការទទួលបដិសណ្ឋាកិច្ច គាំទ្រដល់ការរៀបចំ ការប្រកួត មើលឃើញពីការរីកចម្រើន របស់កីឡា ដើម្បីទុកជាប្រយោជន៍ដល់ការ សិក្សារបស់ពួកគាត់ផងដែរ ។ ការអប់រំកាយ និងកីឡា គឺជាសមាសភាពមួយ ដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការអប់រំ ដោយការអប់រំរាងកាយ គឺ កើតចេញជាបញ្ញា បើកាលកើតជាបញ្ញា គឺវាបានផ្តល់ប្រយោជន៍ ដល់សិក្សារៀនសូត្ររបស់ពួកគាត់ ៕

Most Popular

To Top