កីឡា

ស្ងាត់ៗ Real Madrid បែរតាមដានកីឡាករម្នាក់នេះ របស់ Liverpool

The Daily Mail ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្លឹបយក្ស អេស្បាញ Real Madrid ក្រៅតែពីបាន បង្ហាញកីឡាករ គោលដៅធំ ជាច្រើន បូករួមទាំង Mbappe និង Haaland ហើយនោះ តែសប្តាហ៍នេះក្លឹបក៏ត្រូវបានគេជឿជាក់ថា កំពុងតែចាប់អារម្មណ៍ ជាមួយនឹងកីឡាករវ័យក្មេងម្នាក់ ដែលកំពុងលេងនៅអង់គ្លេស ។

Real Madrid ត្រូវបានប្រភពដដែលអះអាងថា កំពុងតែតាមដាន និងត្រួតពិនិត្យ ស្ថានភាពរបស់កីឡាករ ខ្សែការពារវ័យក្មេង Joe Gomez
ដែលបច្ចុប្បន្នកំពុងមានឈ្មោះ ជាកីឡាករ របស់ក្លឹបហង្សក្រហម Liverpool ។

ទោះបីជាយ៉ាងណាក្តីការផ្លាស់ប្តូរ ណាមួយ នឹងមិនអាចធ្វើឡើងឡើយ រហូតដល់រដូវក្តៅពីព្រោះថា Real Madrid មិនទាន់បង្ខំការងារដើម្បីពង្រឹងតំបន់ការពារឡើយ ។

គួរឲ្យដឹងដែរថា កីឡាករខ្សែការពារវ័យក្មេង Gomez រូបនេះក៏មានទំនាក់ទំនង និងលេចឬព័ត៌មានថា នឹងផ្ទេរទៅលេងជាមួយនឹងក្លឹប Aston Villaផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top