ក្លឹបយក្សអ៊ីតាលី Inter Milan កំពុងត្រូវបានស្ថិតនៅក្រោម ការស៊ើបអង្កេត ដោយការិយាល័យកិច្ចការងារ គ្រប់គ្រងច្បាប់ហិរញ្ញវត្ថុ ក្រោយពេល ដែលក្លឹបត្រូវបានអជ្ញាធរ ចូលឡោមព័ទ្ធនៅក្នុងស្នាក់ការ កណ្តាលរបស់ខ្លួនក្នុងទីក្រុង Milan ។
យោងតាមការឯកសារ ដែលជាភស្តុតាងរបស់អជ្ញាធរ បានបង្ហាញអំពីកំហុស និងសកម្មភាពខុសច្បាប់ ជាច្រើនពាក់ព័ន្ធទៅនឹងការដោះដូរ កីឡាករដែលបានកើតឡើង នៅអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩កន្លងមក។
គួរឲ្យដឹងដែរថា ហេតុការណ៍នេះបានកើតឡើងបន្តិចប៉ុណ្ណោះ បន្ទាប់ពីក្លឹប Juventus ក៏បានស្ថិតនៅក្រោមការស៊ើបអង្កេត ស្រដៀងគ្នានេះផងដែរ។
កីឡាករដោះដូរ ដែលបានធ្វើឡើងនៅអំឡុងពេល២ឆ្នាំនេះ គេបានដឹងថា មានដូចជាកីឡាករ Romelu Lukaku, Christian Eriksen, Nico Barella, Radja Nainggolan និងកីឡាករ Lautaro Martinez ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី