ទោះបីជាកីឡាករផ្ទាល់ Paul Pogba និងភ្នាក់ងារកីឡាករលោក Mino Raiola តែងតែបានបញ្ជាក់ ពីបំណងចង់អំពីការ
ចាកចេញ ពីក្លឹបបិសាចក្រហម Man UTD ក្តីប៉ុន្តែមកដល់ពេលនេះគេជឿជាក់ថា គាត់នឹងនៅតែបន្តរស់នៅ Old Trafford
ទាំងដែលគ្មានភាព ច្បាស់លាស់ដដែល ។
យោងតាមការចេញផ្សាយរបស់ ESPN និង The Goal ផងដែរបានឲ្យដឹងថា Man UTD នឹងពិចារណា ក្នុងលក់កីឡាកររូបនេះនៅ
ពេលណាដែលកីឡាករផ្ទាល់អះអាងថា គាត់នឹងមិនបន្តកុងត្រាថ្មី ប៉ុណ្ណោះខណៈដែលបច្ចុប្បន្នកុងត្រា ចាស់របស់គាត់នឹងផុតកំណត់ត្រឹម
រដូវក្តៅខាងមុខនេះហើយ ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះកីឡាកររូបនេះ មិនព្រមបន្តកុងត្រាជាផ្លូវការនោះទេ ប៉ុន្តែបិសាចក្រហម Man UTD តែងតែចង់បាន
កីឡាកររូបនេះក្នុងរយៈពេលវែង ៕
ប្រែសម្រួល៖ស៊ុនលី
