ទីបំផុតកីឡាករខ្សែប្រយុទ្ធស្លាបដ៏ឆ្នើមម្នាក់របស់ក្លឹបមេឃខៀវ Man City កីឡាករ Ferran Torres គឺនឹងអាចចាកចេញពីក្លឹបបានហើយ នាខែមករាខាងមុខនេះទៅកាន់លីគកំពូលនៃប្រទេសអេស្បាញជំនួសវិញ។
ក្លឹបយក្ស Barcelona ត្រូវបានគេជឿជាក់ថាបានយល់ព្រមរួចរាល់ក្នុងការផ្តល់កញ្ចប់ប្រាក់ប្រមាណជា៤៧លានផោនដើម្បីនាំយកតារាឆ្នើមវ័យក្មេង របស់ Man City រូបនេះទៅកាន់កីឡាដ្ឋាន Camp Nou។
កីឡាករជម្រើសជាតិអេស្បាញរូបនេះមិនសូវបានបង្ហាញខ្លួនលេងឲ្យ Man City ឡើយតាំងតែពីខែកញ្ញាដោយសារតែរបួសជើងប៉ុន្តែតាមការបញ្ជាក់របស់ Man City បានឲ្យដឹងថាសំណើរដែល Barcelona គឺពិតជាល្អខ្លាំងពេកហើយដែលក្លឹបមិនអាចបដិសេធបានទោះបីជាចង់ឲ្យ Torres បន្តលេងនៅអង់គ្លេស
ក្តី៕
ប្រែសម្រួល៖ស៊ុនលី