The Goal និង The Sport ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធស្លាបជនជាតិបារាំង Dembele
ដែលនឹងអាចក្លាយជាកីឡាករគ្មានតម្លៃខ្លួនរដូវក្តៅក្រោយនោះទីបំផុតគឺនឹងអាចបន្តកុងត្រាថ្មីជាមួយនឹង Barcelona ហើយ។
ប្រភពដដែលបានសរសេរទៀតថាមកដល់ពេលនេះទាំងក្លឹបនិងកីឡាករបានយល់ព្រមគ្នាទៅលើគ្រប់លក្ខខណ្ឌនៃការទាមទាររៀងខ្លួន ជាមួយនឹងកុងត្រាថ្មីដែលមានរយៈពេល៥ឆ្នាំ។
បញ្ហាសំខាន់ដែលបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងថ្មីនេះគឺដោយសារតែកីឡាករ Dembele ផ្ទាល់បានយល់ព្រមក្នុងការបន្ទាប ប្រាក់ក្រៃហើយការប្រកាសកុងត្រាថ្មីនឹងអាចធ្វើឡើងក្នុងពេលសប្តាហ៍ខាងមុខនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី