កីឡា

កីឡាករអុកចត្រង្គ ម៉េង សេរីសម្បត្តិ គ្រង់តំណែងជើងឯក ការរៀបចំការប្រកួតកីឡាអុកចត្រង្គ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ភ្នំពេញ៖ កីឡាករអុកចត្រង្គ ម៉េង សេរីសម្បត្តិគ្រង់តំណែងជើងឯក នៃព្រឹត្តិការណ៍ការរៀបចំការប្រកួត កីឡាអុកចត្រង្គជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលើកកីឡាករអុកចត្រង្គ ជា ស៊ីដេត នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំដោយសហព័ន្ធ កីឡាអុកចត្រង្គកម្ពុជា ប្រើប្រាស់ថវិកាឧបត្ថម្ភ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឳកាសពិធីប្រគល់ជយលាភី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក បែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាតំណែងលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក សេក សុភ័ក្រ អគ្គលេខាធិការនៃសហព័ន្ធ កីឡាអុកចត្រង្គកម្ពុជាលោក គុជ គីមឡុង ជាប្រធានសហព័ន្ធ កីឡាអុកចត្រង្គកម្ពុជា។

ការប្រកួតនេះចាប់ផ្តើមនាថ្ងៃទី២១ ដល់២៤ ខែធ្នូ ឆ្នាំ២០២១ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ នៅរាជធានីភ្នំពេញ។ ក្រោមការដឹកនាំ លោក គុជ គីមឡុង ជាប្រធានសហព័ន្ធ កីឡាអុកចត្រង្គកម្ពុជា បានកែ ទម្រង់ផ្នែកបច្ចេកទេសយ៉ាងខ្លាំង រហូតដល់បានឈានជើងចូល បើកការប្រកួតនាឆ្នាំនេះ ហើយក៏ទទួលបានលទ្ធ ផលយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិកាណ៍ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១។

ចំណែការប្រកួតមានការសហការគ្នា បានយ៉ាងល្អ រវាងកីឡាករទាំងអស់ ដែលអញ្ជើញមកពីរាជធានី-ខេត្ត បានបង្ហាញនូវទឹកចិត្តចូលរួម យ៉ាងសកម្ម ដែលញាំងឱ្យការប្រកួតនេះ ប្រព្រឹត្តទៅបានយ៉ាងរលូន ប្រកបដោយជោគជ័យ ហើយកាន់តែមាន កម្រិតសម្រិតសម្រាងខ្ពស់ ទៅលើគុណភាពដែលជាកត្តានាំឲ្យ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ទទួលបានក្លិបកីឡា អុកចត្រង្គកម្ពុជាចំនួន ១៦ក្លិប កីឡាចូលរួមប្រកួត ដែលមានកីឡាករសរុប៦៦នាក់។
កីឡាករអុកចត្រង្គ ម៉េង សេរីសម្បត្តិឈ្នះមេដាយមាស កីឡាករអុកចត្រង្គ ជា ស៊ីដេត ទទួលបានមេដាយប្រាក់ កីឡាករអុកចត្រង្គ ឈាវ បូរ៉ា និងកីឡាករអុកចត្រង្គ នូ ច័ន្ទជានិតទទួលបានត្រឹមមេដាយសំរិទ្ធ។ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលវិញ កីឡាករអុកចត្រង្គ ជា ស៊ីដេត យកឈ្នះកីឡាករអុកចត្រង្គ ឈាវ បូរ៉ា ចំពោះកីឡាករអុកចត្រង្គ ម៉េង សេរីសម្បត្តិក៏យកឈ្នះកីឡាករអុកចត្រង្គ នូ ច័ន្ទជានិតដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top