កីឡា

ក្រុមកីឡាករ NHL នឹងមិនចូលរួម ប្រកួតកីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំងឡើយ

ញូវយ៉ក៖ស្នងការ NHL លោក Gary Bettman បានបញ្ជាក់ថា កីឡាករ កីឡាហុកគី ថ្នាក់ជាតិ នឹងមិនចូលរួម ប្រកួតនៃព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងនៃខែកុម្ភៈឡើយ ដោយសារតែមានការរំខាន ពីជំងឺមេរោគ COVID-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លីគ បានផ្អាករដូវកាលរបស់ខ្លួន បន្ទាប់ពីការប្រកួតចំនួន ៥០ ត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើងនៃមេរោគ COVID-19 ក្នុងចំណោមក្លិបនានា ជាមួយនឹងគម្រោងនឹងកំណត់ កាលវិភាគការប្រកួតទាំងនោះឡើងវិញ ក្នុងអំឡុងថ្ងៃទី ៦-២២ ខែកុម្ភៈ នៃការប្រកួតនៅប្រទេសចិន។

លោក Bettman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្ព័ន្ធកីឡាហុកគីជាតិគោរព និងកោតសរសើរចំពោះបំណងប្រាថ្នា របស់កីឡាករ NHL ដើម្បីតំណាងឲ្យប្រទេសរបស់ពួកគេ និងចូលរួមក្នុងការប្រកួតល្អបំផុត។
យើងបានរង់ចាំឲ្យ បានយូរតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការសម្រេចចិត្តនេះ ខណៈកំពុងស្វែងរកគ្រប់ជម្រើស ដែលមានដើម្បីអាចឲ្យកីឡាករ របស់យើង ចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាឆ្នាំ ២០២២។

ជាអកុសល ដោយសារការរំខានយ៉ាងខ្លាំង ចំពោះកាលវិភាគរដូវទៀងទាត់ របស់ NHL បណ្តាលមកពីព្រឹត្តិការណ៍ថ្មីៗទាក់ទងនឹង COVID-19 ការប្រកួតចំនួន ៥០ ត្រូវបានពន្យារពេល រួចហើយរហូតដល់ថ្ងៃទី ២៣ ខែធ្នូ ហើយការចូលរួមអូឡាំពិក គឺមិនអាចទៅរួចទៀតទេ៕

ដោយ៖លី ភីលីព

Most Popular

To Top