កីឡា

Neves ក្លាយជាគោលដៅ អទិភាព សម្រាប់ Man UTD ក្នុងខែមករានេះ

កីឡាករខ្សែបម្រើឆ្នើម របស់ក្លឹប Wolves ម្នាក់ក្រោយពេលបង្ហាញ ខ្លួន ប្រកួតប៉ះគ្នា កាលពីពេលចុងក្រោយ មកពេលនេះកំពុងបានក្លាយ ទៅជាចំណាប់អារម្មណ៍ដ៏ខ្លាំង មួយសម្រាប់ក្លឹបបិសាចក្រហម Man UTD ទៅវិញ។

គេជឿជាក់ថាកីឡាករ Ruben Neves នឹងអាចលេងបានយ៉ាងល្អ ក្នុងទំរង់ដឹកនាំប្រកួត របស់លោក Ralf Rangnick ដែលជាគ្រូបង្វឹករបស់ក្លឹប បិសាចក្រហម Man UTD នៅពេលនេះ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Man UTD កំពុងតែមានភាពតានតឹងខ្លាំង ដើម្បីដោះស្រាយបញ្ហាតំបន់បម្រើការពារ ដែលលើសពីនេះ Paul Pogba ក៏នឹងត្រៀម ខ្លួនចាកចេញទៅហើយ នារដូវក្តៅក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top