កីឡា

Villa នាំមុខ Chelsea ក្នុងលទ្ធភាព ដោះដូរកីឡាករ Digne

កីឡាករគោលដៅរបស់ក្លឹបតោខៀវ Chelsea កីឡាករ Lucas Digne នៅសប្តាហ៍នេះត្រូវបាន The Goal ជឿជាក់ថាបែរជាបានកំពុងធ្វើការចរចាជាមួយនឹងលោក Steven Gerrard ដែលជាគ្រូបង្វឹករបស់ក្លឹប Aston Villa ជំនួសទៅវិញ។

កីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Everton រូបនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបជាច្រើននៅអង់គ្លេសដូចជា Chelsea, Newcastle និងចុងក្រោយនេះក៏ Aston Villa ផងដែរ។

បំណងនៃការចង់ចាកចេញ របស់ Digne ត្រូវបានធ្វើឡើងបន្ទាប់ពីកីឡាកររូបនេះបានបង្ហាញ ការមិនសប្បាយចិត្តឡើយ ជាមួយនឹងគ្រូបង្វឹកក្លឹប Everton លោក Rafael Benitez ដែលមកដល់ពេលនេះ នៅតែចិញ្ចឹមចិត្តចង់បានកីឡាករ Emerson ដែលកំពុងលេងខ្វីជើងឲ្យ Lyon នៅឡើយនោះ ត្រឡប់មកកាន់ទឹកដី Toffees វិញជំនួសតំណែងរបស់គាត់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top