កីឡាករ Mohamed Salah នៅសប្តាហ៍នេះបានអះអាងថា កុងត្រាជាមួយនឹងក្លឹបហង្សក្រហម Liverpool ដែលខ្លួនបាន ទាមទារមិន មានកម្រិតច្រើនហួសហេតុនោះទេ ហើយផ្ទុយទៅវិញអ្វីៗ គឺរងចាំតែការសម្រេចចិត្តរបស់ ក្លឹបប៉ុណ្ណោះ។
រហូតមកដល់បច្ចុប្បន្នកីឡាករ Salah បានក្លាយទៅជាកីឡាករដ៏សំខាន់បំផុតរបស់ក្លឹបគិតចាប់តាំងតែពីពេលដែល គាត់បានផ្លាស់ មកចូលរួមទីនេះក្នុងតម្លៃខ្លួន៣៧លានផោនកាលពីឆ្នាំ២០១៧ដោយជាលទ្ធផលអាចស៊ុតបញ្ចូលទីដល់ទៅ១៤៨គ្រាប់ ក្នុងការបង្ហាញខ្លួន ទាំង២២៩ដង។
ក្រៅតែពីនោះ Salah ក៏ជាអ្នកជួយឲ្យក្លឹបអាចលើកពានរង្វាន់ Champions League និងពានរង្វាន់អង់គ្លេស Premier League ដែលក្លឹបបាន ខកខានអស់រយៈពេលជាយូរមកហើយនោះផង ប៉ុន្តែបែរជាមកជួបបញ្ហានឹងកុងត្រា ដែលនៅសល់តែ១៨ខែចុងក្រោយនេះទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី