កីឡា

ពេលវេលាសះស្បើយឡើងវិញពីកូវីដរបស់ Messi យឺតយ៉ាវជាការរំពឹងទុក

កីឡាករ Lionel Messi នៅសប្តាហ៍នេះបានធ្វើការ បញ្ជាក់ប្រាប់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនថាការងើប ឡើងជាសះស្បើយពី
ជំងឺកូវីដរបស់ខ្លួនហាក់ ដូចជាមានភាពយឺតយ៉ាវជាការរំពឹងទុក។

គិតមកដល់ពេលនេះមានរយៈពេលជាច្រើនសប្តាហ៍មកហើយដែល Messi បានឆ្លងកូវីដនិងសម្រាកព្យាបាលតែកីឡាករទើបតែអាច បង្ហាញសញ្ញាថានឹងអាចត្រៀមត្រឡប់វិលមករកការប្រកួតជូន PSG វិញក្នុងពេលឆាប់ៗនេះ។

Messi បានសរសេរបែបនេះនៅលើបណ្តាញ Instagram ថា៖ សូស្តីអ្នកទាំងអស់គ្នាខ្ញុំចង់អរគុណសម្រាប់ អ្នកទាំងអស់គ្នាចំពោះសារជូនពរ ទាំងឡាយតែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាការជាសះស្បើយរបស់ខ្ញុំចេញពីកូវីដ ហាក់ដូចជាមានពេលវេលាយូរបន្តិចជាងការរំពឹងទុកប៉ុន្តែបច្ចុប្បន្ន
ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រឡប់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top