វិលត្រឡប់មកលីគកំពូលអង់គ្លេសវិញ នៅពេលនេះកីឡាករ Philippe Coutinho ទោះបីជាបានប្តូរចេញពី កីឡាករបម្រុង ក្នុងការប្រកួតប៉ះនឹង Man UTD ប៉ុន្តែគាត់អាចជួយឲ្យក្រុម Aston Villa រកបានពិន្ទុ ជាមួយគ្រាប់ដំបូងរបស់គាត់ភ្លាម។
កីឡាករខ្សែបម្រើរូបនេះ បានបង្ហាញខ្លួនការប្រកួតដំបូង នៅយប់ថ្ងៃសៅរ៍ម្សិលមិញនេះ បន្ទាប់ពីបានសម្រេចចិត្តចូលរួមជាមួយនឹង Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Barcelona និងអាចរកគ្រាប់បាល់ដំបូងបានភ្លាមផងដែរ។
កីឡាករវ័យ២៩ឆ្នាំរូបនេះ បានប្តូរចូលក្នុងការប្រកួត នៅតង់ទី២ប៉ុន្តែបានប្តូរទំរង់លេង របស់ក្រុមភ្លាមៗដោយអាចជួយឲ្យ Jacob Ramsey រកបាន១គ្រាប់ តាមពីក្រោយ Man UTD មួយគ្រាប់និងបន្តរកបាន១គ្រាប់ដោយខ្លួនឯង តាមស្មើវិញយកម្នាក់១ពិន្ទុត្រឡប់ទៅផ្ទះវិញ៕ ប្រែសម្រួល៖ស៊ុនលី