កីឡា

Lampard ត្រៀមប្រកាសឈ្មោះ ជាគ្រូបង្វឹកផ្លូវការ របស់ Everton

យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា អតីតគ្រូបង្វឹក របស់ក្លឹបតោខៀវ Chelsea លោក Frank Lampard នឹងត្រូវបានប្រកាស ឈ្មោះជាគ្រូបង្វឹកផ្លូវការ របស់ក្លឹប Everton ហើយនាពេលឆាប់នេះ ជំនួសឲ្យគ្រូបណ្តោះអាសន្ន លោក Duncan Ferguson និងលោក Vitor Perreira ។

គេជឿជាក់ដែរថា បុរសជនជាតិអង់គ្លេសរូបនេះ នឹងនាំយកមកជាមួយ នឹងក្រុមសមាជិកគ្រូបង្វឹក របស់ខ្លួនពីក្លឹបតោខៀវ Chelsea ត្រឡប់មកវិញផងដែរ បន្ទាប់ពីបានចាកចេញពី Stamford Bridge អស់រយៈពេលជាង ១ឆ្នាំក្រោយមក ។

រំលឹកដែរថា Everton មិនមានគ្រូបង្វឹកផ្លូវការឡើយ គិតចាប់តាំង តែពីបានសម្រេចចិត្ត បណ្តេញលោក Rafa Benitez កាលពីថ្ងៃទី១៦ខែ មករាកន្លងមក បន្ទាប់ពីគ្រូបង្វឹកអេស្បាញរូបនេះ បានមកដឹកនាំ ក្លឹបបានរយៈពេលត្រឹមតែ៦ខែ កន្លះប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top