កីឡា

Spurs ងាកមកចាប់អារម្មណ៍ ជាមួយនឹង Kulusevski ក្រោយបរាជ័យ Traore

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត Dejan Kulusevski នៅពេលបច្ចុប្បន្ននេះ កំពុងក្លាយទៅជាគោលដៅថ្មីរបស់ក្លឹបមាន់ខ្នាយមាស Spurs ហើយជឿជាក់ថា ការដោះដូរកីឡាកររូបនេះ នឹងអាចធ្វើឡើង នៅក្នុងខែមករា នេះផងដែរ ។

Kulusevski កំពុងមានបញ្ហាមិនអាចបង្ហាញទំរង់លេង និងការប្រកួតឈុតដំបូងឲ្យ Juventus គិតចាប់តាំងតែពីការប្រកួតបើករដូវកាល២០២១-២០២២ ដែលវាបានធ្វើឲ្យ Spurs កំពុងចាប់អារម្មណ៍កុងត្រា របស់កីឡាកររូបនេះ ជាមួយនឹងលក្ខខណ្ឌខ្ចីជើង។

ប្រធានកីឡារបស់ក្លឹប Spurs លោក Fabio Paratici គឺជាបុគ្គល ដែលបានស្គាល់និងមានទំនាក់ទំនង ជិតស្និទ្ធបំផុតជាមួយនឹង កីឡាករវ័យ២១ឆ្នាំរូបនេះ ពេលនៅធ្វើការ ជាមួយនឹង Juventus ។

កុងត្រាថ្មីមិនទាន់បានបន្តគេជឿជាក់ថា ជំនួបគ្នាលើកទី១គឺត្រូវបានធ្វើឡើងរួចរាល់ហើយរវាង Spurs លោក Paratici ជាមួយនឹងកីឡាករ ប៉ុន្តែលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ដែល នឹងអាចធ្វើបាន នៅក្នុងពេលនេះខណៈដែល Juventus អាចនឹងដាក់លក់កីឡាកររូបនេះ នៅក្រោយចប់កុងត្រាខ្ចីជើងក្នុងទំហំ ប្រមាណជា៣៥លានអឺរ៉ូ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top