កីឡា

កីឡាករបាល់ទះ Kim In Hyuk ស្លាប់នៅក្នុងផ្ទះ របស់លោក បន្ទាប់ពីមានបញ្ហា មតិអាក្រក់ ជាច្រើនឆ្នាំ អំពីរូបរាង របស់លោក

កូរ៉េ ៖ យោងតាមសេចក្តី រាយការណ៍ របស់សារព័ត៌មានថា កាលពីថ្ងៃទី ៤ ខែកុម្ភៈ កីឡាករបាល់ទះ Kim In Hyuk អ្នកលេងស្លាបឆ្វេង របស់ Daejeon Samsung Fire Bluefangs ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងផ្ទះរបស់លោក ដោយប៉ូលីសនៅព្រឹកនេះ ហើយការស៊ើបអង្កេត ជុំវិញការស្លាប់ របស់លោក កំពុងបន្តបើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

លោក Kim In Hyuk កើតឆ្នាំ ១៩៩៥ ឈានជើងចូលលីគបាល់ទះ បុរសអាជីព ក្នុងឆ្នាំ ២0១៧ ជាជម្រើសកំពូលទាំង ៣ ដោយ Suwon KEPCO Vixtorm បន្ទាប់ពីទទួលបានការ ចាប់អារម្មណ៍ពេលសិក្សា នៅសកលវិទ្យាល័យជាតិ Gyeongsang ។ លោកបានបង្ហាញ ទាំងជំនាញវាយលុក និងការពារ ដ៏គួរឲ្យកត់សម្គាល់ ដែលជាផ្នែកមួយនៃ Suwon KEPCO Vixtorm រហូតដល់លោក មានរបួសដៃឆ្វេង ។

កាលឆ្នាំ ២0២0 Kim In Hyuk ត្រូវបានជ្រើសរើស ដោយ Daejeon Samsung Fire Bluefangs បន្ទាប់ពីនោះលោក បានរងរបួសមួយទៀត ដែលធ្វើឲ្យលោកចេញពីការប្រកួតទាំងអស់ លើកលែងតែ២ប្រកួត ក្នុងរដូវកាល ២0២១-២0២២ ។ Kim In Hyuk ក៏ត្រូវបានគេដឹងថា បានដោះស្រាយការអត្ថាធិប្បាយអាក្រក់ៗ ពីសំណាក់អ្នកនិយមលេងអ៊ីនធើណេត និងអ្នកគាំទ្របាល់ទះពេញអាជីព របស់លោក ។ កាលខែសីហាឆ្នាំ ២0២១ តារាបាល់ទះបានចូល Instagram របស់លោក ៕ ដោយ៖លី ភីលីព

Most Popular

To Top