កីឡាករខ្សែប្រយុទ្ធ ស្លាបរបស់បិសាចក្រហម Jesse Lingard កន្លងមកត្រូវបានគេដឹងថា តែងតែមានព័ត៌មាន អំពីការចាកចេញទៅលេង ជាមួយនឹងក្លឹបផ្សេង ដែលមានទីតាំងស្ថិតនៅក្នុង ប្រទេសអង់គ្លេសប៉ុណ្ណោះ។

ប៉ុន្តែមកដល់ពេលនេះ ស្រាប់តែមានព័ត៌មានថាសូម្បីតែ Juventus ក៏មាន ការចាប់អារម្មណ៍ ជាមួយនឹងកុងត្រារបស់កីឡាករ អង់គ្លេសរូបនេះដែរ ហើយសង្ឃឹមថា លោក Allegri ដែលជាគ្រូបង្វឹករបស់ Juventus នឹងបន្តធ្វើការងារ ដើម្បីចរចាកីឡាកររូបនេះ មករួមក្លឹបនៅរដូវក្តៅខាងមុខ។
Lingard វ័យ២៩ ឆ្នាំ ត្រូវបានកំពុងតាមដាន និងត្រួតពិនិត្យដោយក្រុមការងារ របស់ Juventus អស់រយៈពេល២ឬ៣ខែ មកហើយក្នុងពេល ដែលកីឡាករនិង Man UTD ហាក់បីដូចជាមិនមានបំណង ក្នុងការបន្តកុងត្រាជាមួយគ្នានោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
