កីឡា

Man UTD កាន់តែមានទំនុកចិត្ត ក្នុងការផ្តល់កុងត្រា ឲ្យលោក Pochettino

ក្លឹបបិសាចក្រហម Man UTD ត្រូវបាន The Mirror ចេញផ្សាយ នៅថ្ងៃនេះ ថា កំពុងមានទំនុកចិត្ត កាន់តែខ្លាំងក្នុងការ ចុះកិច្ចព្រមព្រៀង ដើម្បីធ្វើការជាមួយ នឹងគ្រូបង្វឹក លោក Mauricio Pochettino ។

បិសាចក្រហម Man UTD បានដាក់ការងារអទិភាព ពេលនេះ ក្នុងការធ្វើការងារ ជាមួយនឹងអតីតគ្រូបង្វឹក របស់ក្លឹប
Spurs គឺលោក Pochettino ទោះបីជាបច្ចុប្បន្នលោក ទើបតែទទួលការងារ ជាមួយនឹង PSG ក្តី។

គួរឲ្យដឹងដែរថា បច្ចុប្បន្នលោក Ralf Rangnick នឹងបន្តធ្វើការងារជាគ្រូបង្វឹក បណ្តោះអាសន្នរយៈពេល២ឆ្នាំរហូតដល់
ក្លឹបរកបានគ្រូបង្វឹកថ្មី ដែលក្នុងនោះលោក Pochettino គឺជាមនុស្សដ៏សាកសមបំផុត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top