កីឡា

ក្លឹប២​ នៅអង់គ្លេស ចង់បាន Milner ពី Liverpool

កីឡាករឆ្នើមជើងចាស់ James Milner របស់ក្លឹបហង្សក្រហម Liverpool បច្ចុប្បន្នកំពុងស្ថិតនៅក្នុងគោលដៅថ្មី របស់ក្លឹបធំៗពីរនៅអង់គ្លេសទោះបីជាមិនទាន់មានសញ្ញា នៃការចាកចេញពី Anfield នៅឡើយក្តី ។

កីឡាករជើងចាស់របស់ហង្សក្រហម Liverpool រូបនេះបានឈាន ចូលមកដល់ពេលវេលា ដែលអាជីពរបស់ខ្លួននឹងត្រូវអស់ កំណត់ហើយជាមួយនឹងក្លឹបទោះបីជាមិនទាន់បានបង្ហាញ អំពីភាពកំសោយរបស់ខ្លួននៅឡើយក្តី ។

ធ្លាប់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរ ទៅចូលរួមជាមួយនឹង Leeds United ម្តងហើយប៉ុន្តែលោក Jurgen Klopp នៅតែបន្តចង់រក្សាទុកកីឡាកររូបនេះនៅឡើយ ខណៈដែលនេះទាំង Crystal Palace និង Watford កំពុងធ្វើការសាកល្បងទំនាក់ ទំនងមកកាន់ក្លឹបទៅហើយក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top