កីឡា

Chelsea ​កក់​ក្ដៅ ​ក្រោយ​ឈ្នះ Lille ​២-០ ​នៅ UCL ​

ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Lille ​ក្នុង​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​យប់មិញ​នេះ​។

Chelsea ​ឃើញ​ថា​ប៉ុន្មាន​ប្រកួត​មក​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន។ ជាក់​ស្ដែង​លេង​ទល់​ក្រុម Lille ​នៅ​យប់មិញ ​ពួកគេ​យក​ឈ្នះ​បាន ២-០ ​ទៀត ​ដោយ​ក្នុង​២​គ្រាប់​នោះ​រក​បាន​ដោយ Havertz ​នៅ​នាទី​៨ ​និង​ខ្សែ​បម្រើ Pulisic ​នៅ​នាទី​៦៣។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ ​ក៏​បាន​ដាក់​ឱ្យ Lukaku ​សម្រាក​សិន​ដែរ។

​បន្ទាប់​ពី​ចប់​ភារកិច្ច​ជើង​ទី​១​នៃ​ពាន​រង្វាន់ UEFA Champions League ​នេះ​ទៅ ​ក្រុម Chelsea ​នឹង​ត្រូវ​មាន​ប្រកួត​សំខាន់​មួយ​ទៀត គឺ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​ទល់​ក្រុម Liverpool ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ៕ Source: Sabay

Most Popular

To Top