កីឡា

Wijnaldum ចេញមកអះអាង សាជាថ្មីថា គាត់មិនសប្បាយចិត្ត នឹងទំរង់លេងខ្លួនឯង មិនមែនជាមួយ នឹងក្លឹបឡើយ

កីឡាករ Gioginio Wijnaldum នៅសប្តាហ៍នេះ បានចេញមកធ្វើការពន្យល់ថា គាត់តែងតែមានក្តីរីករាយ ជាមួយនឹងក្លឹប PSG ទោះបីជាកន្លងមក មានព័ត៌មានចេញពីអ្នកកាសែតថា កីឡាកររូបនេះ មិនសប្បាយចិត្តឡើយ ដែលបានត្រឹមលេង ជាកីឡាករបម្រុងរហូត ។

កាលពីខែតុលាកន្លងមក សារព័ត៌មានបានចេញផ្សាយថា កីឡាករខ្សែបម្រើហូឡង់ ដែលកំពុងមានស្ថានភាព លំបាកជាមួយនឹង PSG បានអះអាងថា គាត់ពិតជាមិន សប្បាយចិត្តឡើយ ជាមួយនឹងក្លឹបបន្ទាប់ពីបានចាប់ផ្តើម ជីវិតនៅក្នុងប្រទេសបារាំង ពីក្លឹបហង្សក្រហម Liverpool។

Wijnaldum បានពន្យល់ថា ការពិតគ្រានោះខ្ញុំបានសំភាស ជាមួយនឹងក្រុមអ្នកកាសែត ពិតមែនប៉ុន្តែការខកចិត្តនោះ គឺសំដៅទៅលើសមត្ថភាព របស់ខ្ញុំផ្ទាល់ខ្លួន ដែលបានលេង ត្រឹមកៅអីបម្រុងរហូត មកហើយវាត្រូវបានយកទៅបកស្រាយផ្ទុយ ពីអ្វីដែលខ្ញុំចង់និយាយទៅវិញ។

គិតចាប់តាំងតែពីបានផ្ទេរ មកចូល រួមជាមួយនឹង PSG ក្នុងនាមជាកីឡាករគ្មាន តម្លៃខ្លួនកាលពីរដូវក្តៅមក Wijnaldum ពិតជាពិបាក ក្នុងការបង្ហាញខ្លួនឲ្យ ឈុតដំបូងបំផុត ដោយក្នុងនោះលេងបានត្រឹមតែ១១ដង ហើយមិនដែលរកបានគ្រាប់បាល់ មួយគ្រាប់ណាឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top