កីឡា

លោក Conte មិនអាចកែប្រែ Spurs បានឡើយហើយកំពុងពិចារណាក្នុងការចាកចេញ

គ្រូបង្វឹកមាន់ខ្នាយមាស Spurs លោក Antonio Conte បានសារភាពថាលោក ពិតជាមានអារម្មណ៍ស្មុគ្រស្មាញពិតមែនជាមួយ នឹងទំរង់លេងរបស់ក្រុមនៅពេលបច្ចុប្បន្ននេះជាពិសេស ការប្រកួតចុងក្រោយ នេះដែលបានត្រឹមចាញ់ Burnley។

កីឡាករខ្សែការពារ Ben Mee ជាអ្នកតែតបញ្ចូលទីគ្រាប់តែមួយគត់ក្នុងការប្រកួតយប់មិញធ្វើឲ្យ Spurs ចាញ់ Burnley និងក៏ជាបរាជ័យជាប់គ្នា៤ដងចុងក្រោយនេះដោយទើបតែចាញ់
Man City កាលពីចុងសប្តាហ៍កន្លងទៅ។

លោក Conte បាននិយាយបែបនេះថា៖ក្នុងការប្រកួតទាំង៥ដងរបស់យើង ក្រុមបានចាញ់ដល់ទៅ៤ដង។នេះមិនមែនជាទំរង់លេង ដែលយើងចង់បាននោះទេគ្មានអ្នកណាម្នាក់គេចរួចពីទំនួលខុសត្រូវ
មួយនេះហើយវាគឺ ជាការពិតណាស់។ខ្ញុំមកទីនេះដើម្បីកែប្រែប៉ុន្តែប្រហែលជាមិនទទួលបានលទ្ធផលដូចការគិតទុកឡើយ៕

បច្ចុប្បន្ន Spurs មិនត្រឹមតែធ្លាក់ចំណាត់ថ្នាក់ទៅដល់លេខរៀងទី៨ ក្នុងតារាងប៉ុណ្ណោះទេថែមទាំងមាន៧ពិន្ទុតាមពីក្រោយក្រុមលេខ៤ បិសាចក្រហម  Man UTD ទៀតផងទោះបីជាមាននាមជាក្រុម
ជើងឯករង Champions League កាលពីរដូវកាលមុនក្តី៕

ប្រែសម្រួល៖ស៊ុនលី
https://www.goal.com/en/news/conte-considering-spurs-future-burnley-loss/blt5506b3b046afc5c0

Most Popular

To Top