កីឡា

Shaqiri នៅតែមានមោទនភាព រហូតមកដែលបានធ្វើការ ជាមួយនឹងលោក Klopp

អតីតកីឡាករ ខ្សែប្រយុទ្ធ របស់ហង្សក្រហម Liverpool ម្នាក់នៅតែបានបង្ហាញ ពីទំនាក់ទំនង ដ៏ជិតស្និទ្ធនិងកក់ ក្តៅជាមួយនឹង គ្រូបង្វឹកលោក Jurgen Klopp ដដែលទោះបីជាបច្ចុប្បន្ន បានសម្រេចចិត្តចាក ចេញទៅហើយក្តី ។

កីឡាករស្វីស Xherdan Shaqiri បានផ្ទេរទៅ ចូលរួមជាមួយនឹងក្លឹបបារាំង Lyon កាលពីរដូវកាលមុន ប៉ុន្តែមិន ទាន់បានប៉ុន្មានផងក៏ ទើបតែបានប្រកាសក្នុងការចាកចេញ ទៅចូលរួមជាមួយនឹងក្លឹបនៅលីគកំពូល អាមេរិកទៅហើយផងដែរ ។

Shaqiri បានថ្លែងបែបនេះថា ចំពោះទំនាក់ទំនងគាត់ជាមួយ នឹងលោក Klopp ថា៖ខ្ញុំស្គាល់លោក Klopp ជាយូរមកហើយ
តាំងពីមុនពេល ចូលរួមជាមួយនឹង Liverpool និងជាពិសេស ពេលខ្ញុំលេងឲ្យ Bayern Munich ។ រយៈពេល៣ឆ្នាំជាមួយនឹងគាត់
នៅ Liverpool គឺជារឿងដ៏អស្ចារ្យពីព្រោះថាយើងបានលើកពាន រង្វាន់ជាច្រើនជាមួយគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top