កីឡា

Conte ​ថា ​លោក​អាច​នឹង​លា​ឈប់ ​ក្រោយ​ដឹក​នាំ Spurs ​ចាញ់​៤​ប្រកួត​ក្នុង​ចំណោម​៥​

​លោក Antonio Conte ​បាន​អះអាង​ថា ​នឹង​អាច​ពិចារណា​ចាកចេញ​ពី​ក្លឹប Spurs ​ហើយ ​ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម ​មិន​ល្អ​សោះ​នៅ​ប៉ុន្មាន ​ប្រកួត​ចុង​ក្រោយ​នេះ​។

​ក្រុម​ Spurs ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Burnley ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​កាល​ពី​យប់មិញ ដែល​ជា​ការ​ចាញ់​៤​ដង ​ក្នុង​ចំណោម​៥​ប្រកួត​ចុង​ក្រោយ។ ​លទ្ធផល​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ Conte ​មិន​ពេញ​ចិត្ត​សោះ​ឡើយ ​ដោយ​លោក​មាន​បំណង​ចង់​ចាកចេញ​ពី​តំណែង​ផង ព្រោះ​លទ្ធផល​ប៉ុន្មាន​ប្រកួត​មក​នេះ ​មិន​សម​តាម​អ្វី​ ដែល​លោក​ចង់​បាន​ទេ ។

“ខ្ញុំ​មក​ទី​នេះ ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម ​ប៉ុន្តែ​គ្រប់​យ៉ាង​ហាក់​មិន​សម​ តាម​អ្វី​ដែល​ចង់​បាន​នោះ​ទេ ។ ខ្ញុំ​ចង់​ជួយ​ក្លឹប ​ខ្ញុំ​ធ្វើ​ការ​ច្រើន​ណាស់ ​ប្រឹង​ប្រែង​ខ្លាំង​ណាស់ ។ ​ខ្ញុំ​បាន​ចំណាយ​ពេល​២០​ម៉ោង​ដើម្បី​ធ្វើ​ការ ​និង​សម្រាក​តែ​៤​ម៉ោង​ប៉ុណ្ណោះ ​ប៉ុន្តែ​វា​មិន​គ្រប់​គ្រាន់​ទេ ។ ​ខ្ញុំ​ប្រហែល​ជា​មិន​មែន​មនុស្ស ​ត្រឹមត្រូវ​ដើម្បី​ដឹក​នាំ​ក្រុម​នេះ​ទេ”។ សម្ដី​លោក Conte ៕

Most Popular

To Top