កីឡា

Yoo Jae Suk រងការរិះគន់ ដោយប្រព័ន្ធផ្សព្វផ្សាយចិន ការលើកឡើងថ្មីៗរបស់លោក អំពីភាពលម្អៀង ពីអាជ្ញាកណ្តាល នៅកីឡាអូឡាំពិក ទីក្រុងប៉េកាំង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ថ្មីៗនេះលោក Yoo Jae Suk ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិន រិះគន់ចំពោះការលើកឡើង បង្ហាញពីការខឹងសម្បារ ចំពោះការកាត់ក្តី លម្អៀង ដែលបង្ហាញដោយអាជ្ញាកណ្តាល នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំង។

សារព័ត៌មាន Global Times របស់រដ្ឋបាននិយាយថា លោក Yoo Jae Suk គឺជាតារាកំប្លែង និងជាពិធីករទូរទស្សន៍ឆ្នើមបំផុត នៅប្រទេសកូរ៉េដោយមានអ្នកគាំទ្រជាច្រើន នៅក្នុងប្រទេសចិន ដូច្នេះលោកមិនគួរធ្វើការកត់សម្គាល់ ដែលធ្វើឲ្យជម្លោះរវាងប្រទេសទាំង២ កាន់តែធ្ងន់ធ្ងរនោះទេ។ នេះគឺបន្ទាប់ពីលោក Yoo Jae Suk បានសម្តែងការខឹងសម្បារ ចំពោះការវិនិច្ឆ័យដោយលម្អៀង នាពេលថ្មីៗនេះ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង។

លោក Yoo Jae Suk បាននិយាយអំឡុងពេលចាក់ផ្សាយ ‘Hangout with Yoo’ ពិធីករបាននិយាយថា ដំបូងខ្ញុំខឹងខ្លាំងណាស់ ។ ចំពោះរឿងនេះ Yoo Jae Suk បានឆ្លើយតបថា ខ្ញុំមិនអាចគ្រប់គ្រងកំហឹងរបស់ខ្ញុំ នៅថ្ងៃនោះបានទេ ខ្ញុំខឹងខ្លាំងណាស់ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក Hwang Dae Heon បានឈ្នះមេដាយមាស ដែលធ្វើឲ្យខ្ញុំញាក់សាច់។

The Global Times បាននិយាយថា លោក Yoo Jae Suk គឺជាអ្នកកម្សាន្តដ៏មានឥទ្ធិពលមួយរូប ក្នុងប្រទេសកូរ៉េ និងចិន ហើយការកត់សម្គាល់របស់លោក នឹងត្រូវបានចែករម្លែក ដោយមនុស្សមិនសមហេតុផល ឬខ្វះការវិនិច្ឆ័យ។ ផ្ទុយទៅវិញ លោកគួរតែដឹកនាំ ប្រកបដោយសមហេតុផល និងជំរុញការផ្លាស់ប្តូរប្រកបដោយ សុខភាពល្អរវាងចិន និងកូរ៉េខាងត្បូង៕ ដោយ៖លី ភីលីព

Most Popular

To Top