មកដល់ពេលនេះក្លឹបយក្សអ៊ីតាលី Juventus ហាក់ដូចជាមិនសូវខ្វាយខ្វល់ ជាមួយនឹងកុងត្រារបស់កីឡាករ មួយចំនួនរបស់ខ្លួនឡើយ ទាំងកីឡាករឆ្នើម Paulo Dybala ជាដើមដែលនឹងត្រូវផុតកំណត់ នាពេលខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់របស់ក្លឹបបានបញ្ជាក់ថា ក្លឹបនឹងធ្វើការជួបពិភាក្សាជាមួយ នឹងភ្នាក់ងាររបស់កីឡាករ Paulo Dybala នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហាបន្តកុងត្រា នេះខណៈដែលកុងត្រារបស់គាត់ នឹងត្រូវផុតកំណត់នៅក្នុងខែមិថុនា ខាងមុខនេះទៅហើយក្តី។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ពួកយើងក៏នឹងមានផែនការ ក្នុងការជួបជាមួយ នឹងកីឡាករផ្សេងទៀតផងដែរ ដែលមានកុងត្រាផុតកំណត់ នៅក្នុងខែមិថុនាដូចគ្នា បូករួមទាំងកីឡាករ Cuadrado ផងដែលសុទ្ធតែជាការងារអទិភាព របស់យើងនៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី
