កីឡា

Dybala ពិភាក្សាជាមួយនឹង Inter Milan អំពីលទ្ធភាពផ្ទេរ នៅរដូវក្តៅនេះ

យោងតាមការចេញផ្សាយដោយ 90min នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala តាមរយៈតំណាងកីឡាករផ្ទាល់ គឺត្រូវបានគេដឹងថា បានជួបពិភាក្សាគ្នា ជាមួយនឹងក្លឹបយក្សអ៊ីតាលី Inter Milan រួចទៅហើយអំពីលទ្ធភាព នៃការដោះដូរតាំងតែពិសប្តាហ៍មុន។

v

កីឡាករខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់ត្រូវបានគេដឹងដែរមកហើយថា នឹងត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការចាកចេញពីក្លឹប Juventus ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនឡើយ នៅរដូវក្តៅខាងមុខ ដោយសារតែមិនអាចសម្រេចបាន​ កិច្ចព្រមព្រៀងថ្មី ក្នុងការបន្តកុងត្រាជាមួយគ្នា។

ក្រៅតែពីក្លឹប Inter Milan ហើយនោះកីឡាករ Dybala ក៏ត្រូវបានគេដឹងដែរថា ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបជាច្រើននៅអង់គ្លេស ដូចជា Man UTD, Chelsea និងSpurs ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top