កីឡា

Van Basten ប្រាប់គ្រូបង្វឹកថ្មីលោក Ten Hag ថាគ្មានហេតុផល ដែលត្រូវទុក CR7 ចោលឡើយ

គិតចាប់តាំងតែពីបានផ្ទេរមកចូលរួម Old Trafford កីឡាករ CR7 មួយរយៈចុងក្រោយនេះ ហាក់ដូចជាមិនអាចបង្ហាញទំរង់លេងខ្លួន បានល្អឡើយសម្រាប់ក្រុម ប៉ុន្តែមានការលើកឡើងចុងក្រោយមួយ ដោយអតីតគូប្រជែង Ballon d’Or ថាក្រុមគ្មានហេតុផលណាមួយ ដែលត្រូវបោះបង់គាត់ និងទុកគាត់ចោលនោះដែរ។

លោក van Basten អតីតកីឡាករឆ្នើមរបស់ហូឡង់ បានបញ្ជាក់ប្រាប់ទៅកាន់គ្រូបង្វឹកថ្មី របស់បិសាចក្រហម Man UTD លោក Erik ten Hag ថាគាត់មិនគឺនឹងមិនមាន មូលហេតុណាមួយ ដែលមិនអាចបញ្ចូលកីឡាករ CR7 ទៅក្នុងផែនការថ្មី រដូវកាលក្រោយនោះទេ។

លោកបន្តថា៖ប្រសិនបើ CR7 នៅតែអាចបន្តទំរង់លេង ដូចកាលពីសប្តាហ៍មុន ប៉ះនឹងក្រុម Norwich ដែលគាត់អាចនៅតែរកគ្រាប់បាល់ ជូនក្រុម២ឬ៣គ្រាប់នោះ ដាច់ខាតគាត់គូរតែមានតំណែង ដ៏សំខាន់មួយនៅ Old Trafford៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top