កីឡា

Klopp ៖ បើ Arnold មិនចេះការពារគាត់ មិនអាចលេងនៅ Liverpool

គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp នៅសប្តាហ៍នេះ បានធ្វើការឆ្លើយតបទៅនឹង ពាក្យរិះគន់របស់ក្រុមអ្នកគាំទ្រ ចំពោះទំរង់លេងរបស់កីឡាករ Trent Alexander Arnold ដោយបញ្ជាក់កីឡាករ ខ្សែការពាររូបនេះ នឹងមិនអាចលេងនៅក្លឹបឡើយ ប្រសិនបើគាត់មិនចេះការពារទេនោះ ។

គិតត្រឹមការជួយបោះបាល់ចុងក្រោយ ជាគ្រាប់បាល់ ជ័យជំនះលើក្រុម West Ham នៅក្នុងទឹកដី Anfield កាលពីយប់ថ្ងៃសៅរ៍ហើយដែលមានន័យថា រដូវកាលនេះគាត់អាចជួយ មិត្តរកគ្រាប់បាល់ ដល់ទៅ១៦គ្រាប់ ហើយនៅក្នុងលីគកំពូលអង់គ្លេស រដូវកាលនេះ ។

ត្រូវបានសួរដោយក្រុមអ្នកកាសែតថា តើហេតុអ្វីទំរង់លេងការពាររបស់ Arnold មួយរយៈនេះហាក់ដូចជាមិន បញ្ហានោះលោកគ្រូបង្វឹក Klopp បានបញ្ជាក់បែបនេះថា ៖ ពិតណាស់ ខ្ញុំពិតជាមិនយល់ពីអ្វី ដែលអ្នកចង់សួរឡើយ ប៉ុន្តែខ្ញុំមិនគិតទេថា ខ្ញុំនឹងប្តូរពាក្យ ដែលខ្ញុំបាននិយាយខាងលើនេះ ប្រសិនបើគាត់លេងការពារ មិនគាត់ម្ល៉េះគាត់មិនអាចមាន ឈ្មោះជាកីឡាករឈុតឲ្យក្លឹប Liverpool ឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top