ខ្សែប្រយុទ្ធ Robert Lewandowski អាចធ្វើបានគ្រាប់ Hat-Trick លឿនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Champions League ក្រោយជួយ Bayern Munich ឈ្នះ RB Salzburg ៧-១។
៣គ្រាប់របស់ Lewandowski ប្រើរយៈពេលត្រឹមតែ២៣នាទីប៉ុណ្ណោះ ខណៈ៤គ្រាប់របស់ Bayern ផ្សេងទៀតរកបានដោយ Gnabry, Thomas Muller និង Leroy Sane។ ម្ចាស់កំណត់ត្រាចាស់គ្រាប់បាល់ Hat-Trick លឿនបំផុតនៅ UCL គឺបានកាន់កាប់ដោយលោក Marco Simone របស់ AC Milan ដែលធ្វើបានកាលឆ្នាំ១៩៩៦ ពេលលេងទល់ Rosenborg។
៣គ្រាប់បន្ថែមកាលពីយប់មិញ Lewandowski អាចរកបានគ្រាប់ ចាប់ពី៤០គ្រាប់ឡើង ក្នុង៦រដូវកាលជាប់គ្នា នៅ Bayern។ ក្នុងនោះ៖
- ២០១៥-១៦ = ៤២គ្រាប់
- ២០១៦-១៧ = ៤៣គ្រាប់
- ២០១៧-១៨ = ៤១គ្រាប់
- ២០១៨-១៩ = ៤០គ្រាប់
- ២០១៩-២០ = ៥៥គ្រាប់
- ២០២០-២១ = ៤៨គ្រាប់
- ២០២១-២២ = ៤២គ្រាប់ (និងកំពុងបន្ត)៕ Source: Sabay