កីឡា

Sevilla បង្កើនតម្លៃខ្លួន កីឡាករ Diego Carlos ទៅដល់៦៧លានផោន

ក្លឹបសេដ្ឋីអង់គ្លេស Newcastle កំពុងបានព្យាយាមយ៉ាងខ្លាំង ដើម្បីអាចទទួលបានកុងត្រាថ្មីមួយ ជាមួយនឹងកីឡាករប្រេស៊ីលម្នាក់ ដែលកំពុងលេងនៅក្លឹប Sevilla នៅឡើយទាំង ដែលធ្លាប់បានបរាជ័យ ម្តងហើយកាលពីខែមករា កន្លងមក។

Sevilla មកដល់សប្តាហ៍នេះបានព្យាយាមបង្កើនតម្លៃ របស់កីឡាករ Diego Carlos រហូតទៅដល់៨០លានអឺរ៉ូ ឬប្រមាណជា៦៧លានផោន ទៅហើយក្រោយទទួលបានដំណឹងថា Newcastle នៅតែមានបំណង ចង់បានកីឡាករឆ្នើមរូបនេះ។

កីឡាករ Carlos រូបនេះទើបតែបានចុះកុងត្រាថ្មី ជាមួយនឹង Sevilla កាលពីឆ្នាំទៅ ដោយមានសុពលភាព រហូតដល់ឆ្នាំ២០២៥ហើយជឿជាក់ថា ប្រសិនបើមិនមានការផ្តល់ សំណើរណាមួយទៀត កីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងបន្តកើនឡើងតម្លៃបន្ថែមទៀត នៅរដូវកាលបន្ទាប់ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top